ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសចិនបានបើកផ្លូវឡើងវិញដែលនាំទៅដល់ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦,៨ រិចទ័រ កាលពីថ្ងៃច័ន្ទ នៅក្នុងខេត្តស៊ីឈួន ភាគនិរតី ហើយចរាចរណ៍បានបន្តឡើងវិញ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧៤ នាក់។

លើសពីនេះ មនុស្សសរុបចំនួន ២៥៩ នាក់ បានរងរបួសនៅក្នុងគ្រោះមហន្តរាយនេះ ហើយ ២៦ នាក់ នៅតែបាត់ខ្លួន គិតត្រឹមយប់ថ្ងៃអង្គារនេះ នេះបើយោងតាមកាសែត People's Daily បានរាយការណ៍។

គួររំលឹកថា ការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារខេត្តនេះចាប់តាំងពីឆ្នាំ ២០១៧ បានបំផ្លាញអគារជាច្រើន និងបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹក ព្រមទាំងទូរគមនាគមន៍ផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ