ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរនកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានថ្លែងថា លទ្ធផលសម្រេចបាន ក្នុងការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ។

ក្នុងកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ ទោះបីមានការប្រឈមនឹងវិធានការបង្កាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ក៏ដោយ ក៏សម្ដេចសង្កេតឃើញថាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធរបស់ គ.ស.ហ. បានខិតខំពេញភារកិច្ចយ៉ាងសកម្ម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «លទ្ធផលសម្រេចបានក្នុងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាបេសកកម្មដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រទេសជាតិ និងក៏ឆ្លើយតបអនុសាសន៍របស់អន្តរជាតិ ដើម្បីធានាប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះទៅតាមឆន្ទៈរបស់របស់រាជរដ្ឋាភិបាលផងដែរ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ