ក្រសួងសុខាភិបាលវៀតណាមស្នើហាមការប្រើប្រាស់បារីអេឡិចត្រូនិច ខណៈក្នុងឆ្នាំ២០២០អ្នកប្រើប្រាស់ កើនឡើង១៨ដង ធៀបនឹងឆ្នាំ ២០១៥
វៀតណាម៖ក្រសួងសុខាភិបាលវៀតណាមបានស្នើឲ្យមានការហាមឃាត់ផលិតផលថ្នាំជក់ជំនាន់ថ្មី ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានដែល មានលើយុវជន ។កាលើកឡើងនេះនៅក្នុងសន្និសិទមួយដែលបានធ្វើឡើងកាលពីថ្ងៃពុធស្តីពីដំណោះស្រាយដើម្បីការពារផលប៉ះពាល់អវិជ្ជមាននៃថ្នាំជក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNExpressនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក Tran Thi Trang អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាលបាននិយាយថា ច្បាប់ស្តីពីការទប់ស្កាត់គ្រោះថ្នាក់ថ្នាំជក់បច្ចុប្បន្នមិនមានបទប្បញ្ញត្តិសម្រាប់ដោះស្រាយជាមួយបារីអេឡិចត្រូនិច នេះនៅឡើយទេ។ក្នុងនោះក៏មានការអនុញ្ញាតឱ្យចែកចាយផលិតផលទាំងនេះនៅលើទីផ្សារ។
ភាពអវិជ្មានទាំងនេះហើយដែលមានន័យថារដ្ឋត្រូវចំណាយធនធានមនុស្ស និងការគ្រប់គ្រងដើម្បីដោះស្រាយបញ្ហាសង្គមដែលកើតចេញពីការប្រើប្រាស់ និងការរំលោភបំពានផលិតផលថ្នាំជក់ថ្មី ជាពិសេសផលប៉ះពាល់របស់វា។
លោក Trang បាននិយាយថា សំណើរបស់ក្រសួងសុខាភិបាលក្នុងការហាមប្រាមផលិតផលថ្នាំជក់ជំនាន់ថ្មី រួមទាំងបារីអេឡិចត្រូនិច និងថ្នាំជក់កំដៅ គឺស្របតាមគោលបំណងរបស់ខ្លួនក្នុងការការពារសុខភាពប្រជាជន។
លោកស្រី Nguyen Thi Thu Huong មកពីក្រសួងសុខាភិបាលបាននិយាយថា ភាគរយនៃប្រជាជនប្រើប្រាស់បារីអេឡិចត្រូនិចក្នុងឆ្នាំ ២០២០ បានកើនឡើង ១៨ ដងធៀបនឹងឆ្នាំ ២០១៥ (ពី ០,២% ទៅ ៣,៦%) ។ លោកស្រីបានបន្ថែមថា ជារៀងរាល់ឆ្នាំ មនុស្សប្រហែល ៤0,000 នាក់បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងថ្នាំជក់នៅក្នុងប្រទេសវៀតណាម៕