ឥណ្ឌា៖ ប៉ូលីសនៅក្នុងរដ្ឋ Nagaland ភាគឦសាននៃប្រទេសឥណ្ឌា បាននិយាយថា ទាហាន៣០ នាក់ត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្រជាជនកុលសម្ព័ន្ធចំនួន ៦នាក់ ដែលច្រឡំថាជាពួកឧទ្ទាមប្រដាប់អាវុធ ក្នុងអំឡុងពេលប្រតិបត្តិការប្រឆាំងការបះបោរកាលពីឆ្នាំមុន។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២២។

មេប៉ូលីស Nagaland លោក TJ Longkumer បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានបានប្រើ "ការបាញ់ " ក្នុងអំឡុងពេលប្រតិបត្តិការពិសេសប្រឆាំងក្រុមឧទ្ទាម តែប្រតិបត្តិការនោះ បានសម្លាប់បុរសកុលសម្ព័ន្ធ៦នាក់។ការបង្ហូរឈាមបានចាប់ផ្តើមនៅពេលដែលកម្មករ ៦នាក់ដែលត្រឡប់មកពីធ្វើការក្នុងឡានដឹកទំនិញហើយត្រូវបានសម្លាប់ដោយទាហានដោយច្រឡំក្នុងអំឡុងពេលការវាយឆ្មក់។

ក្នុងនោះ អ្នកនាំពាក្យកងទ័ពឥណ្ឌាមិនអាចទាក់ទងសុំការអធិប្បាយបានភ្លាមៗទេ។ តែទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីក្រសួងការពារជាតិនៅទីក្រុងញូវដែលីបាននិយាយថាករណីនេះត្រូវបានដាក់នៅចំពោះមុខតុលាការរបស់ប្រទេសឥណ្ឌា ដែលនឹងធ្វើការសម្រេចចុងក្រោយលើការកាត់ទោស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ