អាមេរិក៖លោក Elon Musk បានមើលឃើញថា ទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះជាង ១០0 ពាន់លានដុល្លារនៅឆ្នាំនេះ ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងសន្ទស្សន៍មហាសេដ្ឋី Bloombergដែលធ្លាប់បានកត់ត្រាកន្លងមក ។
ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ១៦៩.៨ ពាន់លានដុល្លារ លោក Musk នៅតែជាបុគ្គលដែលមានបំផុតនៅលើពិភពលោកគិតត្រឹមថ្ងៃច័ន្ទ។
ការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមកឆ្លុះបញ្ចាំងពីបញ្ហាប្រឈមចុងក្រោយបំផុតរបស់ក្រុមហ៊ុន Tesla បញ្ហាកាន់តែធ្ងន់ធ្ងរឡើងដោយការប្រមូលរថយន្តចុងក្រោយជាង ៣00,000 គ្រឿងដោយសារភ្លើងកន្ទុយខុស និងដោយសារតែបញ្ហាកូវីដ១៩ នៅក្នុងប្រទេសចិន ដែលជាទីផ្សារដ៏សំខាន់របស់ក្រុមហ៊ុន Tesla នៅខាងក្រៅសហរដ្ឋអាមេរិក។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានធ្លាក់ចុះ ៦.៨% មកត្រឹម ១៦៧.៨៧ ដុល្លារនៅពេលបិទការជួញដូរកាលពីថ្ងៃចន្ទ ដែលជាតម្លៃភាគហ៊ុនទាបបំផុតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០។ ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានបាត់បង់ច្រើនជាងពាក់កណ្តាលនៃតម្លៃរបស់ពួកគេរហូតមកដល់បច្ចុប្បន្ន។
សូមបញ្ជាក់ថា លោកMusk កាន់កាប់ភាគហ៊ុនជិត ១៥% នៅក្នុងក្រុមហ៊ុន Tesla ហើយការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានបំផ្លាញទ្រព្យសម្បត្តិរបស់គាត់ប្រហែល ៨.៦ ពាន់លានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ៕