ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីពិធីសច្ចាប្រណិធាន និងផឹកទឹកសម្បថ របស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល នីតិកាលទី៧
1 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីពិធីសច្ចាប្រណិធាន និងផឹកទឹកសម្បថ របស់នាយករដ្ឋមន្រ្តី និងសមាជិករាជរដ្ឋាភិបាល នីតិកាលទី៧ នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។
សូមរំលឹកថា ក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា៕