នៅពេលដែលពិភពលោកនៅតែបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល(COVID-19) អាវុធចាំបាច់ដែលត្រូវមានមិនអាចខ្វះបាន គឺម៉ាស់ ។ ម៉ាស គឺស្ថិតនៅជួរមុខក្នុងការជួយមនុស្សឱ្យចៀសវាងឆ្លងជំងឺនេះ រដ្ឋាភិបាលភាគច្រើននៅជុំវិញពិភពលោកបាន តម្រូវឲ្យ ពាក់ម៉ាសដើម្បីជាការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជម្ងឺកាចសាហាវមួយនេះ ។

ចំណែកនៅឯប្រទេសឥណ្ឌាវិញ បុរសជាពាណិជ្ជករមួយរូបឈ្មោះ Shankar Kurhade មកពីទីក្រុង Pune ភាគខាងលិចនៃប្រទេស បាននឹកឃើញគំនិតដ៏ប្លែកដោយបានទិញម៉ាសធ្វើពីមាសសុទ្ធតម្លៃ ៤០០០ ដុល្លារ ដែលគាត់សង្ឃឹមថា ម៉ាសនេះអាចបង្កើនសមត្ថភាពការពារជំងឺមួយកម្រិតទៀតដោយប្រណិតភាពរបស់វា មិនត្រឹមតែប៉ុណ្ណោះ ម៉ាសមាសនេះក៏ជាគ្រឿងលំអតុបតែងខ្លួនរបស់គាត់ដែរ ដែលជាគូរជាមួយខ្សែកមាស ខ្សែដៃ និងចិញ្ចៀនដែលគាត់ចូលចិត្តតុបតែងនៅពេលណាដែលគាត់ចេញទៅក្រៅ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ