អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសឲ្យដឹងថា ចាប់តាំងពីដើមខែតុលា គ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០៥នាក់ ខណៈ ២៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០។

អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ភាគច្រើនត្រូវបានរាយការណ៍ ចេញពីបណ្តាខេត្តភាគកណ្តាលមានដូចជា ក្វាងទ្រី ធួធានហឺ និងក្វាងណាម ។ក្នុងចំណោ មឧប្បត្តិ ហេតុធំៗរួមមាន គ្រោះរអិលបាក់ដីកាលពីថ្ងៃទី១៣ ខែតុលាកន្លងទៅ ដែលបានសម្លាប់មន្ត្រី និងកងទ័ព រុបចំនួន ១៣ នាក់នៅឯរោងចក្រវារីអគ្គិសនីក្នុងខេត្តធួធានហឺ ខណៈក្រុមសង្គ្រោះនៅតែបន្ត ប្រតិ បត្តិការ ស្វែងរកកម្មករដែលបាត់ខ្លួននៅឡើយ។ គ្រោះរអិលបាក់ដីមួយកន្លែងទៀត បានកើតឡើងកា លពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបានសម្លាប់ទាហានយ៉ាងហោច ២២នាក់នៅក្នុងខេត្ត ក្វាងទ្រី ។

នៅជុំវិញបញ្ហាខាងលើ នាយករដ្ឋមន្ត្រីវៀតណា បានជម្រុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពីសំណាក់មន្ត្រីជាក់ពាក់ព័ន្ធនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ នៅតំបន់ភាគកណ្តាលដែលត្រូវបានបំផ្លាញ ដោយគ្រោះទឹកជំនន់ជាប្រវត្តិសាស្ត្រ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ