តាមប្រធានមន្ទីរកសិកម្មដដែលក្រៅពីដំណាំកសិកម្មក៏មានដែរ កសិដ្ឋាន ចិញ្ចឹមសត្វ មួយចំនួន រួមមានគោ ក្របី ជ្រូកបានរងការជន់លិចហើយសត្វ ទាំងនោះ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពហើយក៏មិនទាន់មាន សត្វចិញ្ចឹមរបស់ពលរដ្ឋរងគ្រោះដែរ ។
បើតាមរបាយការណ៏គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ គិត ត្រឹម ថ្ងៃទី ១៥ ខែតុលា មានដំណាំកសិកម្ម ចំនួន ១៨៦ ៦៨៩ ហិកតា បាន រង ផលប៉ះពាល់ ។ របាយការណ៍បញ្ជាក់ថាមាន រាជធានី - ខេត្ត សរុប ចំនួន ១៩ ដែល បានរងប៉ះពាល់ ក្នុងនោះខេត្តបាត់ដំបងបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ រងគ្រោះ ខ្លាំងជាងគេ ។ ក្រៅពីនោះមានខេត្តប៉ៃលិន , កណ្តាល , ភ្នំពេញ , សៀមរាប , ព្រះសីហនុ , ខេត្តកំពង់ធំ , ស្វាយរៀង , ឧត្តរ មានជ័យ , តាកែវ , មណ្ឌលគិរី , កោះកុង , ព្រះវិហារ , ស្ទឹងត្រែង , កំពង់ចាម និងខេត្តកំពង់ឆ្នាំង ៕SP