លិចទូកនេសាទមួយគ្រឿងនៅទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្តាលឱ្យបាត់ខ្លួនឪពុកនិងកូន ២ នាក់
3 ឆ្នាំ មុន
ខេត្តព្រះសីហនុ ៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានករណីលិចទូកនេសាទមួយគ្រឿង នៅចំនុចចុងអូរ ប្រមាណចំងាយ១០០ម៉ែត្រ ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។នេះបើតាមការឱ្យដឹងពីហ្វេសបុកផេក ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។
នៅលើទូកនេសាទមានគ្នាចំនួន ២នាក់៖១-ឈ្មោះ មាឃ សៀក ភេទប្រុស អាយុ៤៧ឆ្នាំ (ឪពុក) មុខរបរនេសាទ
២-ឈ្មោះ ស៊នមករា (ហៅឧត្តម) ភេទប្រុស អាយុ១៤ឆ្នាំ (បាត់ខ្លួនរកមិនទាន់ឃើញ) ។
ជនរងគ្រោះទាំង2នាក់ជាពលរដ្ឋរស់នៅក្រុម១០ ភូមិ៤ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៕SP