ស្រីម្នាក់ដែលបានបាត់ខ្លួនគ្មានដំណឹងអស់រយៈពេលលើស២៤ម៉ោងមកហើយ ពេលនេះនាងបានផ្ញើរសាមក ប្រាប់ថាខ្លួនកំពុងមានសុវត្ថិភាព
កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២:៥៧យប់ មានគណនេយ្យហ្វេសប៊ុកមួយឈ្មោះថា Danny Humphries បានសរសេររៀបរាប់ដោយក្តីបារម្មណ៍ជាខ្លាំងដែលភរិយាគាត់ឈ្មោះចាន់ បានបាត់ខ្លួនគ្មានដំណឹងអ ស់រយះពេលលើស២ ៤ម៉ោងមកហើយ ដោយបន្សល់ដំណឹងចុងក្រោយ គឺបានទូរស័ព្ទពេលព្រឹកថ្ងៃទី០៣ ខែមិថុនា នេះ ទៅក្រុមគ្រួសាររបស់ភរិ យាគាត់ថា”មានចង់ទិញអ្វីទៅផ្ទះ រឺអត់? ព្រោះគាត់ជិះជិតដល់ផ្សាស្មាច់ដែងហើយ” ។
បន្ទាប់មកក៏បាត់ដំណឹងសូន្យឈឹងតែម្តង ទើបធ្វើអោយប្តីគាត់ប្រើគណនេយ្យហ្វេសប៊ុកឈ្មោះថា Danny Humphries បង្ហោះសារតាមបណ្តាញសង្គមនេះតែម្តង។
ក្រោយពីដឹងដំណឹងករណីបាត់មនុស្សនេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជារអោយកម្លាំងជំនាញផែនសន្តិសុខចុះស្រាវជ្រាវភ្លាមៗផងដែរ។
ជាលទ្ធផល លោក Daniel Humphries ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ ៥១៣០២៧៦៧៥ បានមកបំភ្លឺ ករណីបាត់ខ្លួន ឈ្មោះ ញិន ចាន់ ភេទស្រី អាយុ២៧ឆ្នាំ(ប្រពន្ធ)នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី3-06-2020 នៅចំនុចឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថា៖ ប្រពន្ធរបស់លោកបានផ្ញើរសារ តាមប្រពន្ធ័បណ្តាញសង្គមហ្វេសប៊ុកពី ថានាងកំពុងមានសុវត្ថិភាព មិនមានករណីប្លន់ ឬចាប់នោះទេ។អាស្រ័យដូចបានជម្រាប់ជូនខាងលើ ទើបបុរសជាប្តីសម្រេចមិនដាក់ពាក្យបណ្តឹងនោះទេ៕