ករណីក្មេងស្រីម្នាក់ ត្រូវមិត្តភក្ដិថាសុំយកទៅលេងផ្ទះ ហើយក៏បាត់ខ្លួនរហូតមកទល់នឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ មិនទាន់ឃើញត្រឡប់មកផ្ទះនៅឡើយ ធ្វើឲ្យម្ដាយរបស់នាងគិតតែពីយំ ពិតជាអាណិតគាត់ខ្លាំងណាស់។

ដំណឹងបាត់ខ្លួននេះ ត្រូវបានបងជីដូនមួយរបស់នាង ប្រកាសតាមគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ«Sara SK Love»កាលពីព្រឹកម្សិលមិញដូច្នេះថា ដំណឹងបាត់កូនស្រី បើបងប្អូនណាបានជួប ឬឃើញញភិនភាគដូចក្នុងរូបនេះ សូមផ្ដល់ដំណឹងមកនាងខ្ញុំជាបន្ទាន់ នាងខ្ញុំត្រូវជាបងស្រីជីដូនមួយរបស់ស្រីណាក់ គាត់បានបាត់ពីផ្ទះកាលពីថ្ងៃអាទិត្យទី31/05/20ទីតាំងកើតហេតុ:នៅក្នុងភូមិដំណាក់ត្រយឹង ឃុំជំរះពេន ស្រុកសំរោងខេត្តតាកែវ។

ប្រភពបន្តថា ថ្ងៃកើតហេតុ (31/05/20)មានមិត្តភក្ដិមកយកថាសុំទៅលេងផ្ទះដែលនៅក្នុងភូមិជាមួយគ្នា ប៉ុន្តែចាប់ពីថ្ងៃនោះមិនឃើញស្រីណាក់ត្រលប់មកផ្ទះវិញសោះ ចឹងបើបងប្អូនបានជួបសុំផ្ដល់ដំណឹងមកខ្ញុំវិញផងម្ដាយគាត់យំរហូតស្រីណាក់ បើបានឃើញត្រលប់មកផ្ទះវិញមកម៉ែបារម្ភខ្លាំងណាស់។ ជួយshares ផងបងៗក្រែងស្រីណាក់បានឃើញមកផ្ទះវិញអាចទំនាក់ទំនងមកលេខនាងខ្ញុំផ្ទាល់0966494255 ឬលេខ016606731/ជាលេខរបស់មេភូមិនឹងជាប៉ាខ្ញុំផ្ទាល់។

ចំពោះករណីដដែលនេះ ម្ចាស់គណនីខាងលើ បានបញ្ជាក់ឆ្លើយតបនឹងការសួរនាំតាមខំមិនថា ប្អូនជីដូនមួយរបស់ខ្លួនទៅជាមួយមិត្តភក្ដិនោះ ហើយពេលសួរនាំមិត្តភក្ដិនោះថា ប្អូនខ្លួន ទៅជាមួយអ្នកផ្សេងទៀត ហើយគេថាមិនស្គាល់អ្នកមកយក្រោយនោះទេ ដែលធ្វើឲ្យកាន់តែពិបាកស្វែងរកថែមទៀត។

ជុំវិញករណីខាងលើនេះ បើទោះបានដាក់ពាក្យបណ្ដឹង និងបានប្រកាសតាមហ្វេសប៊ុក មានអ្នកចែករំលែកជាបន្តបន្ទាប់ក្ដី រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញក្មេងស្រីបាត់ខ្លួននោះនៅឡើយ បានត្រឹមតែមានអ្នកប្រាប់ថា ឃើញមុខមាត់ស្រដៀងនេះ ដើរជាមួយជនបរទេសនៅហាងកាហ្វេមួយ នាផ្សារដើមអំពិលជិតទន្លេបាទី។

តែម្ចាស់គណនីខាងលើ បានបញ្ជាក់ថា ប្អូនខ្ញុំមិនចេះនិយាយភាសា ហើយក៏មិនដែលបានចេញទៅណាទេ ចឹងបើថាទៅជាមួយជាជនជាតិនោះភាគតិចណាស់។ ទោះបីមែន ឬមិនមែនក្ដី បងជីដូនមួយរូបនេះ ក៏បានស្នើឲ្យផ្ដល់ដំណឹងផង បើសិនជាឃើញជាលើកទី២នោះ៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ