ក្នុងរយ:ពេលប៉ុន្មានខែចុងក្រោយនេះ ប្រទេសជាច្រើនលើពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៍បានទទួលរងផលប៉ះពាល់ នៃអាកាសធាតុក្តៅ ទ្បើងកម្តៅដ៍អាក្រក់ ដែលបណ្តាលប្រជាជន អាចមានជំងឺដង្កាត់ ផ្សេងៗបើមិនចេះថែទាំសុខភាពឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលោ។
រោគសញ្ញា ដែលបង្ហាញថា អ្នកកំពុងមានជំងឺ ដោយសារអាកាសធាតុក្តៅរួមមាន៖
តែងឈឺក្បាល ,ងងុយគេង ,វិលមុខ និងខ្អួតចង្អោ,អស់កម្លាំង,ឈឺសាច់ដុំ,ក្តៅក្នុងខ្លូន,បែកញើសច្រើន ដកដង្ហើមញាប់ៗ,សន្លប់,ក្មេងមានសភាពប្រកាច់។
ប្រសិនបើលោកអ្នកជួបប្រទះអាការ:ណាមួយ ដូចរៀបរាប់ខាងលើ សូមលោកអ្នកប្រញាប់ទៅសំរាកក្នុងផ្ទះ និងហើយសែ្វងរកជំនួយពីអ្នកមានជំនាយវិជ្ជសាស្រ្ត។ក្នុងអំទ្បុងពេលនោះដែរ លោកអ្នកក៍អាចសាកល្បង វិធីសាស្រ្តមួយចំនួនដូចខាងក្រោម ដែលមានប្រសិទ្ធភាពចំពោះមនុស្សទូទៅ លើសកលលោក៖
-ត្រូវផឹកទឹក និងទទួលទានផ្លែឈើដែលសំបូរជាតិទឹក ឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
-ស្លៀកពាក់ ខោអាវស្រាលៗ មានពណ័ស្រទន់ និងរលុងៗ។
-ជៀសវាង ធ្វើលំហាត់ប្រាណ ឫសកម្មភាព ដែលបញ្ចេញកម្លាំងខ្លាំងៗ ក្រោមកម្តៅថ្ងៃក្តៅ ហើយស្ងួត។
-ជៀសវាង ការទទួលទានកាហ្វេ និងគ្រឿងស្រវឹង។
-ប្រើប្រាស់ផលិតផល ការពារកម្តៅថ្ងៃ មុនពេលចេញពីផ្ទះ។
-ពាក់មួក និងវែនតាការពារកម្តៅថ្ងៃ ជានិច្ចពេលនៅក្រៅ។
-មុនពេលចូលទ្បានដែលចតក្រោមកម្តៅថ្ងៃយូរ ត្រូវបើកទ្វារ បើកម៉ាស៊ីនត្រជាក់ ទុកឲ្យសីតុណ្ហភាពចុះសិន។
-ជាពិសេស កុំឲ្យក្មេងរត់លេង ក្រោមកម្តៅថ្ងៃ។
សូមប្រជាពលរដ្ឋទាំងអស់ ប្រយ័ត្នប្រយែងចំពោះសុខភាព ក្នុងរដូវក្តៅ ដែលចេះបន្តទ្បើងក ម្តៅយ៉ា ងនេះ៕