(ក្រិក)៖ តុលាការនៅក្នុងប្រទេសក្រិក នៅថ្ងៃពុធសប្តាហ៍នេះ បានលុបចោលសាលក្រមសម្រេចកាលពីមុនរបស់ខ្លួន ដែលអនុញ្ញាតឲ្យសហរដ្ឋអាមេរិក អាចរឹបអូសកប៉ាល់ដឹកប្រេងរបស់អ៉ីរ៉ង់ នៅក្នុងដែនទឹករបស់ក្រិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃ ទី៩ ខែមិថុនា ឆ្នាំ២០២២។

ជុំវិញការរឹបអូសកប៉ាល់ខាងលើ អ៉ីរ៉ង់បានប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់តុលាការក្រិក និងបានចាត់វិធានការឆ្លើយតបកាលពីខែឧសភា តាមរយៈ ការរឹបអូសកប៉ាល់ដឹកប្រេង២គ្រឿងរបស់ក្រិក នៅក្នុងតំបន់ឈូងសមុទ្រពែក្ស។ តែទោះយ៉ាងណា វាមិនទាន់ច្បាស់ទេថាតើរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬក្រិក នឹងជំទាស់ទៅនឹងសេចក្តីសម្រេចនេះឬក៏យ៉ាងណា។ 

កប៉ាល់នេះត្រូវបានដោះលែងភ្លាមៗដោយសារតែភាពស្មុគស្មាញទាក់ទងនឹងកម្មសិទ្ធិរបស់វា។ សហរ ដ្ឋអាមេរិកកាលពីខែឧសភា បានរឹបអូសយកផ្នែកមួយនៃទំនិញដឹកប្រេងរបស់អ៊ីរ៉ង់ ដែលផ្ទុកនៅលើនាវា ហើយបានផ្ទេរវាទៅកប៉ាល់មួយទៀត បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការក្រិកដំបូង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានរឹបអូសទំនិញមួយផ្នែកពីកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ រួចផ្ទេរទៅកប៉ាល់មួយផ្សេងទៀត កាលពីខែឧសភា តាមសេចក្តីសម្រេចដំបូងរបស់តុលាការក្រិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ