poster ផ្សព្វផ្សាយពីខ្សែភាពយន្តថ្មីមួយរបស់ទូរទស្ស៍ថៃ ប៉ុស្តលេខ៣បានបញ្ចេញ poster ផ្សព្វផ្សាយពីខ្សែភាពយន្តថ្មីមួយរបស់ខ្លួន ដោយបានយករូបភាពប្រាសាទអង្គររបស់ខ្មែរទៅកាត់តលើភាពយន្តរបស់ខ្លួនដោយគ្មានការអនុញ្ញាតហាក់ដូចជាកម្មសិទ្ធិផ្ទាល់ខ្លួន។

មហាជនជាច្រើនបានលើកឡើងថា ការផ្សព្វផ្សាយ បែបនេះធ្វើឲ្យប្រទេសដទៃគេយល់ច្រឡំកាន់តែខ្លាំងថាប្រាសាទខ្មែរជារបស់ថៃ ឬ សៀម។  ជុំវិញបញ្ហានេះប្រជាជនកម្ពុជា ពិតជាមិនសប្បាយចិត្តនិងទង្វើររបស់ថៃនោះទេ ដែលតែងតែបង្ហាញចេទនាមិនល្អបំពានម្តងជា២ដង មកលើវប្បធម៌របស់ខ្មែរយ៉ាងកគ្លើន ហើយទាមទារឲ្យមានការបកស្រាយ និងធ្វើការសូមទោសមកកាន់ប្រជាជនកម្ពុជា។

ជុំវិញបញ្ហាposter នេះដែរនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌បានបញ្ជាក់ថា ក្រសួងកំពុងសិក្សានិងពិនិត្យលើករណីរឿងភាគថៃខាងលើនេះ ដែលបានប្រើប្រាស់រូបប្រាសាទអង្គរវត្តនៅក្នុង Poster នៃរឿងថ្មីរបស់ខ្លួន។ ប៉ុន្តែយ៉ាងណានៅមិនទាន់ដឹង និងមានការបកស្រាយបញ្ជាក់ណាមួយច្បាស់នៅឡើយទេ ។

គួរឱ្យដឹងដែរថា តាមការផ្ទាំងផ្សព្វផ្សាយដែលយើងឃើញនៅក្នុងផ្ទាំង Poster លើបណ្តាញសង្គមនោះ ភាពយន្តថៃខាងលើនេះមានចំណងជើងអង់គ្លេសថា “The Promise” ហើយដែលនឹងចាប់ផ្តើមចាក់បញ្ចាំងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅលើបុស្តិ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ