ហាវ៉ាណា៖ ទូរទស្សន៍រដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់បន្ទាប់ពីការផ្ទុះមួយបានបំផ្ទុះនៅសណ្ឋាគារប្រណិតមួយនៅកណ្តាលទីក្រុងហាវ៉ាណានៃប្រទេសអេស្បាញដោយបានបណ្តលឱ្យមានអ្នកស្លាប់កើនឡើងដល់ ២៥នាក់ រួមទាំងអ្នកទេសចរជនជាតិអេស្បាញម្នាក់ផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។
ក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងស្វែងរកអ្នកដែលនៅសេសសល់នៃសណ្ឋាគារ Saratoga ដោយពេលពីពេលកន្លងទៅ ក្រុមមន្ត្រីបាននិយាយថា មនុស្សរហូតដល់៥០នាក់បានរងរបួសក្នុងការបំផ្ទុះនេះ។រថយន្តសង្គ្រោះ និងរថយន្តពន្លត់អគ្គីភ័យបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុកាលពីថ្ងៃសុក្រ ហើយប៉ូលីសបានរារាំងពីតំបន់នោះ ដោយបំបែកមនុស្សដែលបានចោមរោមទៅសណ្ឋាគារក្បែរអគារ National Capitol របស់ទីក្រុង Havana ដែលជាកន្លែងស្នាក់នៅរបស់សភាមុនបដិវត្តគុយបា។
ក្រោយព្រឹត្តការណ៍នេះកើតឡើង នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បាននិយាយនៅលើ Twitterថា "វាពិតជាគួរឱ្យសោកស្តាយណាស់ចំពោះអ្វីដែលបានកើតឡើង ការបំផ្លិចបំផ្លាញ ជាពិសេសការបាត់បង់អាយុជីវិត និងមនុស្សរងរបួសផងដែរ" ៕SP