ចិន៖ប៉ូលីសចិនបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សប្រាំបួននាក់ ជុំវិញការដួលរលំអគារមួយនៅភាគអាគ្នេយ៍នៃទីក្រុង Changsha ដែលជាកន្លែងដែលមនុស្សជាច្រើននៅតែជាប់ ឬបាត់ខ្លួន។ ម្ចាស់អគារនេះត្រូវបានឃាត់ខ្លួន រួមនឹងមនុស្ស៣នាក់ទៀត ដែលទទួលខុសត្រូវចំពោះការសាងសង់របស់វា។ដោយឡែក៥នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទសរសេររបាយការណ៍សុវត្ថិភាពមិនពិតសម្រាប់អគារដែលបានដួលរលំកាលពីថ្ងៃសុក្រ។

ចំពោះមូលហេតុនៃគ្រោះមហន្តរាយនេះមិនត្រូវបានអាជ្ញាធរបញ្ជាក់ឡើយ។

ប្រធានាធិបតីចិន លោក ស៊ីជីនពីង បានបញ្ជាឱ្យអាជ្ញាធរបើកអង្កេតស៊ីជម្រៅរកមូលហេតុនៃការរលំ អាគារ និងរុករកសង្គ្រោះជីវិតអ្នកជាប់កុន ឱ្យដល់ទីបំផុត។ នេះបើតាមការជូនដំណឹងក្នុងសារព័ត៌មានរដ្ឋ។ អ្នកទទួលខុសត្រូវបក្សកុម្មុយនីស្តម្នាក់ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុផ្ទាល់តែម្តង ដែលនេះសបញ្ជាក់ឱ្យឃើញអំពីភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍ដដែល រដ្ឋាភិបាលចិនបានថែមទាំងតែងតាំងទីប្រឹក្សាម្នាក់ឱ្យទៅដឹកនាំប្រតិបត្តិការ និងធ្វើអន្តរាគមន៍សង្គ្រោះបន្ទាន់ផង។

គួរជម្រាបជូនថា អាគារកម្ពស់៨ជាន់ មានរោងកុននិងមានមួយផ្នែកជាសណ្ឋាគារ ហើយមួយផ្នែកទៀតជាផ្ទះស្នាក់នៅបានរលំនៅក្នុងទីក្រុងChangsha ខេត្ត Hunanនៃប្រទេសចិនកាលពីរសៀលថ្ងៃសុក្រ បណ្តាលឱ្យមនុស្ស២៣នាក់ជាប់នៅក្នុងគំនរអាគារដែលបាក់បែក និង៣៩នាក់ទៀតមិនអាចទាក់ទងបាន។ ប្រតិបត្តិការស្វែងរកពេញមួយយប់ថ្ងៃសុក្រ ក្រុមជួយសង្គ្រោះរំដោះមនុស្សបានតែ៥នាក់ប៉ុណ្ណោះក្នុងចំណោម២៣នាក់។ ដូច្នេះ តុល្យការណ៍ចុងក្រោយ គឺនៅសល់មនុស្ស១៨នាក់ដែលគេដឹងច្បាស់ថានៅបន្តជាប់នៅក្នុងគំនរបាក់បែកនោះ ហើយ៣៩នាក់ទៀតនៅតែបន្តទាក់ទងមិនបានដដែល បើទោះបីជាមានជំនួយពីសត្វសុនខហិតក្លិនមនុស្សក៏ដោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ