ភ្នំពេញ៖ ប្រទេសកម្ពុជា បាននាំចេញផលិតកសិកម្មរហូតដល់ទៅ៧,៩៨លានតោន ក្នុងឆ្នាំ២០២១ ដែលជាការឡើងរហូតដល់ទៅ​៦៣,៨% បើធៀបទៅនឹងឆ្នាំ២០២០។

ទាក់ទងនឹងផ្លែឈើ កម្ពុជា បាននាំចេញផ្លែចេកស្រស់ជិត៣៧៧.០០០តោន និងផ្លែស្វា​យស្រ​ស់​​៤​.៧៧១តោន ទៅកាន់ប្រទេសចិន។ ក្រោយពីទទួលបានជោគជ័យនៅលើទីផ្សាររបស់ចិន កសិ​កម្មដាំ​ចេ​កនៅកម្ពុជា បានកើនឡើងយ៉ាងកំហុក និងមានចរន្តនាំចេញដ៏គួរឲ្យកត់សម្គាល់។

 បច្ចុប្បន្ន មានសហគ្រាសដាំចេកយ៉ាងហោចណាស់ចំនួន១៥នៅកម្ពុជា រួមនឹងដីសម្រាប់ការដាំចេក មា​ន​ចំនួនច្រើនជាង៤០០០ហិកតា ហើយសហគ្រាសដែលចូលរួមគាំទ្រជាច្រើន ដូចជារោ​ងចក្រ​បណ្តុះ​ពូជ រោងចក្រផលិតជីសរីរាង្គ រោងចក្រកាតុង រោងចក្រផ្សាំរុក្ខជាតិ និងសហគ្រាសដឹក​ជញ្ជូនប្រើ​សីតុ​​ណ្ហ​ភាពត្រជាក់ ក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ ដើម្បីជួយដល់ការនាំចេញផលិតផលចេក ផងដែរ។

 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា បានប្រកាសថា ចិន បានក្លាយ​ជាទីផ្សារនាំ​ចេ​ញដ៏ធំបំផុតសម្រាប់ផ្លែឈើ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មសំខាន់ៗជាច្រើនផ្សេងទៀត។ កម្ពុជា និងចិន កំពុងតែអនុវត្តការត្រួតពិនិត្យ និងការវាយតម្លៃទៅលើការនាំចេញដោយផ្ទាល់លើផ្លែមាន និងត្រីប្រា របស់កម្ពុជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ