ភ្នំពេញ  ៖ យោងតាមមន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ឆ្នាំ២០២១ ការទូទាត់តាមអេឡិចត្រូនិកបានកើនឡើង បើធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់មានចំនួន ៦៩៨.៨លានប្រតិបត្តិការ គិតជាទឹកប្រាក់១៩៩.៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៧៨៧%នៃផលិតផលសរុប។

លោក  បានបញ្ជាក់ថា «ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងកំពុងវិវត្តទៅរកការទូទាត់ឌីជីថល ដែលមានហេដ្ឋារចនាសម្ព័ន្ធ សេវា និងឧបករណ៍ទូទាត់ថ្មីៗ។ ក្នុងឆ្នាំ២០២១ ការទូទាត់អេឡិចត្រូនិកបានកើនឡើង ធៀបនឹងឆ្នាំ២០២០ ដោយប្រតិបត្តិការទូទាត់អេឡិចត្រូនិកមានចំនួន ៦៩៨.៨លានប្រតិបត្តិការ គិតជាទឹកប្រាក់ចំនួន១៩៩.៧៦ ប៊ីលានដុល្លារអាមេរិក ស្មើនឹង៧៨៧% នៃផលិតផលសរុប»។

លោកបន្ថែមថា ជាមួយការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួន បានដាក់ឱ្យប្រើប្រាស់សេវាផ្ទេរប្រាក់ និងទូទាត់ឆ្លងដែនតាមរយៈមធ្យោបាយឌីជីថល បន្ថែមពីលើការផ្តល់សេវាតាមភ្នាក់ងារ និងបញ្ជរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ