ភ្នំពេញ៖ គ្រឹះស្ថានអង្គរ បានប្រកាសឲ្យដឹងថា រយៈពេល៣ខែ ដើមឆ្នាំ២០២២នេះ មានភ្ញៀវទេសចរបរទេសចំនួន ១៩.៨៤០នាក់ បានចូលទស្សនាតំបន់រមនីយដ្ឋានអង្គរ និងទទួលបានចំណូលសរុប ៨១៥.៥៧៥ដុល្លារ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលដែលទទួលបានពីការ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១ មេសា គ្រឹះស្ថានអង្គរ បានឲ្យដឹងទៀតថា ក្នុងខែមីនា ឆ្នាំ២០២២នេះ គ្រឹះស្ថានអង្គរ រកចំណូលបាន ៣៣៧,៤៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៨,១៧៧នាក់។
គ្រឹះស្ថានអង្គរបញ្ជាក់ថា «ចំណូលឧបត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២២នេះ មានចំនួនសរុប ៣៩,៦៨០ដុល្លារ ដែលបានពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា ៕EB
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០