មហាសេដ្ឋី ២២ នាក់របស់រុស្សីបាត់បង់ប្រាក់ជិត៤០ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពី ការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន
រុស្ស៊ី៖មហាសេដ្ឋី២២នាក់ របស់រុស្ស៊ីបានបាត់បង់ប្រាក់សរុប ចំនួន ៣៩ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ២២ម៉ោងបន្ទាប់ពីប្រទេសរបស់ពួកគេបានឈ្លានពានអ៊ុយក្រែន នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ដែលចេញផ្សាយដោយគេហទំព័រBusiness insiderនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
ការបាត់បង់ទ្រព្យសម្បត្តិនេះបានកើតឡើងបន្ទាប់ពីសន្ទស្សន៍ MOEX Russia Index របស់ទីក្រុងម៉ូស្គូបានធ្លាក់ចុះ និងបិទ ៣៣% កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថា មហាសេដ្ឋីរុស្ស៊ីក្នុងរយៈពេល១ថ្ងៃពួកគេបានខាតបង់ប្រាក់ច្រើនជាង ការខាតបង់ប្រាក់ប្រចាំឆ្នាំទៅទៀត ហើយមហាសេដ្ឋីដែលបានបាត់បងប្រាក់ច្រើនបំផុតនោះ គឺលោក Vagit Alekperov ប្រធានក្រុមហ៊ុនប្រេង Lukoil ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ទ្រព្យសម្បត្តិរបស់គាត់ធ្លាក់ចុះមួយភាគបីក្នុងរយៈពេលមួយថ្ងៃ ខណៈដែលតម្លៃភាគហ៊ុនរបស់គាត់ បានធ្លាក់ចុះ ៣២% កាលពីថ្ងៃព្រហស្បតិ៍។ ឥឡូវនេះ Alekperov មានទ្រព្យសម្បត្តិ ១៣ ពាន់លានដុល្លារ ធ្លាក់ចុះពី ១៩,២ ពាន់លានដុល្លារ នេះបើយោងតាម Bloomberg ។
ហើយអ្វីដែលកាន់តែអាក្រក់ជាងនេះទៅទៀត រុស្ស៊ីនឹងត្រូវបានដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចកាន់តែខ្លាំង។ សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានប្រកាសដាក់ទណ្ឌកម្ម ។
ក្នុងនោះចក្រភពអង់គ្លេសក៏បានប្រកាសដាក់ទណ្ឌកម្មលើធនាគាររុស្ស៊ីចំនួន ៥ និងបុគ្គល ៣ នាក់ផងដែរ។ ក្នុងចំណោមបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មនោះមានឧកញ៉ា Gennady Timchenko ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកពូទីន។ Timchenko គឺជាអ្នកមានបំផុតទី 11 នៅប្រទេសរុស្ស៊ីដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១២.១ ពាន់លានដុល្លារ នេះបើយោងតាម Bloomberg ៕SP
អត្ថបទទាក់ទង
-
កម្ពុជាទទួលបានថវិការសម្បទានបន្ថែមពីជប៉ុនសម្រាប់ គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥
-
កម្ពុជាផ្អាកនាំចេញអង្ករ និងស្ករជាបណ្តោះអាសន្នចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០