ភ្នំពេញ ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២០ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា សម្រេចបាន ៥៣,០៥៧ តោន កើតឡើង១០ភាគរយ និងទទួលបានចំណូល ៧៥,៣៤០,៩៤០លានដុល្លារ។

យោតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ថា «នៅត្រីមាសទី១ ឆ្នាំ២០២០នេះ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ១៤២០ដុល្លារក្នុង១តោន។ ដូច្នេះបើគិតជាទឹកប្រាក់ នាំចេញ ជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៣ខែមកនេះ មានចំនួន ៧៥,៣៤០,៩៤០លានដុល្លារអាមេរិក»។

សូមបញ្ជាក់ថា រហូតដល់បច្ចុប្បន្ននេះកម្ពុជា មានផ្ទៃដីកៅស៊ូ ចំនួន៤០៥,៤៨៥ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មានចំនួន ២៥០,៧៥០ហិកតា ស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំ ចំនួន១៥៤,៧៣៥ហិកតា៕EB

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ