កម្ពុជានាំចេញជ័រកៅស៊ូ បានជិត១៣,៨៦៣តោន ក្នុងខែកុម្ភៈ។ ចំនួននាំចេញនេះ គឺធា្លក់ជិត៥០ភាគរយ បើធៀបនឹងការនាំចេញជ័រកៅស៊ូ ប្រចាំខែមករាឆ្នាំ២០២០ ដែលមានចំនួនជាង២,៧ម៉ឺនតោន។ នេះបើតាមការចុះផ្សាយក្រសួងកសិកម្មរុក្ខាប្រមាញ់ ។ 

ក្រសួងកសិកម្ម  បានបញ្ជក់ថា ក្នុងចំណោមបរិមាណនៃការនាំចេញជ័រកៅស៊ូ ប្រចាំខែកុម្ភៈ មានជ័រកៅស៊ូរបស់រដ្ឋ១៥តោន, ជ័រកៅស៊ូឯកជន ចំនួន២,៤៤៨ និងជ័រកៅស៊ូរបស់ក្រុមហ៊ុនវិនិយោគលើសម្បទានដីសេដ្ឋកិច្ច និងចម្ការកៅស៊ូគ្រួសារ មាន១១,៤០០តោន។ បើតាមក្រសួងកសិកម្ម ដើមឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុប ៤០៥,៤៨២ ហិកតា ដោយប្រមូលទិន្នផលជ័រ បានជាង១,៣ម៉ឺនតោន ថយចុះជិត៥៥ភាគរយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ