ភ្នំពេញ ៖ រយៈពេល៤ខែ ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករបាន៣០ម៉ឺនតោន ហេីយកើនឡើង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ 

យោងរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ថាការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៤ខែដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ មានកំណើនគួរកត់សម្គាល់គឺសហភាពអឺរ៉ុបកើនចំនួន៤៨.៤៩% ប្រទេសចិនកើនចំនួន២៨.៤៨% ប្រទេសអាស៊ានកើនចំនួន២៩.៤៨% និងប្រទេសដទៃទៀតកើនចំនួន៧៩.០២%។

ប្រទេសចិននៅតែឈរលំដាប់លេខ១ ទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺជាង១២ម៉ឺនតោន, អឺរ៉ុបស្រូបយកអង្កររបស់កម្ពុជាជិត១០ម៉ឺនតោន, តំបន់អាស៊ានស្រូបយកអង្ករពីកម្ពុជាជិត៤ម៉ឺនតោន៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ