នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) កាត់ប្រាក់ពីទូរស័ព្ទជនរងគ្រោះ។ 

ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ ថ្ងៃនេះក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។

កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android តាមរបៀបដូចខាងក្រោម៖  

១- ទាញយកកម្មវិធី Hiya: Spam Phone Call Blocker ពីកម្មវិធី AppStore ក្នុងទូរស័ព្ទ iOS ឬ Playstore ក្នុងទូរស័ព្ទ Android។ លោកអ្នកក៏អាចទាញយកតាមតំណភ្ជាប់៖

  - ទូរស័ព្ទ iOS (https://apple.co/38St8U1)

- ទូរស័ព្ទ Android (https://bit.ly/3bYPupa)

២- បន្ទាប់ពីដំឡើងកម្មវិធី Hiya ក្នុងទូរស័ព្ទរួច សូមលោកអ្នកធ្វើតាមការណែនាំ ខាងក្រោម៖

សម្រាប់ប្រភេទទូរស័ព្ទ iOS៖

  - ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started" 

  - ចូលទៅកាន់ Settings របស់ទូរស័ព្ទ -> Phone -> Call Blockinng & Identification -> បើកដំណើរការ (Enable) Hiya Blocking ដែលមាន

  - ចូលទៅកាន់កម្មវិធី Hiya -> Protect -> បើកដំណើរការ (Enable) "Spam Protection" និង "Block List"

  - ក្នុងកម្មវិធី Hiya លោកអ្នកក៏អាចធ្វើការស្វែងរកលេខទូរស័ព្ទសង្ស័យ (Spam) បានផងដែរ

សម្រាប់ប្រភេទទូរស័ព្ទ Android៖

  - ចូលកម្មវិធី Hiya -> នៅលើផ្ទាំងព័ត៌មាន ចុចលើ "Get Started" 

  - អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call (Allow Hiya to make and manage phone calls) -> ចុច Allow 

  - អនុញ្ញាតកម្មវិធី Hiya ប្រើប្រាស់ Phone Call Logs (Allow Hiya to accesss your phone call logs) -> ចុច Allow 

  - លើផ្ទាំង Enable Caller ID -> ជ្រើសរើសយក Enable

បញ្ជាក់៖ លោកអ្នកអាចស្វែងយល់បន្ថែមអំពីរៀបប្រើប្រាស់កម្មវិធី Hiya តាមរយៈគេហទំព័រ

  - ទូរស័ព្ទ iOS (https://bit.ly/3tyNOZa)

  - ទូរស័ព្ទ Android (https://bit.ly/3trsmoW)

(សូមពិចារណា​ និងស្វែងយល់អំពីព័ត៌មានឯកជនរបស់អ្នកមុនពេលផ្តល់សិទ្ធិដល់កម្មវិធីនានា)។ 

#SpamCall #Blocking #Reporting #ITDepartment #MoI

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ