ស្ត្រីជនជាតិចិនម្នាក់មកលោតទឹកសម្លាប់ខ្លួននៅមុខវាំង ព្រោះវិបត្តិគ្រួសារ.!
(ភ្នំពេញ)៖ ស្ត្រីជនជាតិចិនម្នាក់ដែលមានវិបត្តិផ្លូវចិត្ត បានមកលោតទឹកសម្លាប់ខ្លួននៅទឹកទន្លេមុខវាំង បណ្ដាលឱ្យស្លាប់ក្រោយមកត្រូវបានអ្នកនេសាទរកឃើញ។ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅមុខព្រះអង្គដង្កើក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញកាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ២០២០។
ប្រភពព័ត៌មានពីបុរសម្នាក់រត់កង់បីបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាទៀបភ្លឺព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០គឺមានស្ត្រីជនជាតិចិនម្នាក់ដែលរត់មកបុកស្មារបស់គាត់ហើយគាត់ក៏មិនចាប់អារម្មណ៍គាត់ក៏អង្គុយលេងបន្តទៀត។តែងាកក្រោយមើលទៅឃើញជនជាតិចិនម្នាក់នោះឈរជក់បារីនៅមុខមាត់ទន្លេក្រោយពីជក់បារីអស់ស្ត្រីជនជាតិចិននោះលោតទឹកសម្លាប់ខ្លួនតែម្ដង។គាត់ក៏បានស្រែកឱ្យគេជួយតែជួយពុំទាន់ឡើយ។
ប្រភពដដែលបានបន្តថា ខណៈនោះមានមិត្តភក្កិរបស់នារីរងគ្រោះរត់តាមពីក្រោយពីរបីនាក់ក៏បានជួលឱ្យអ្នកនេសាទស្វែងរកនារីដែលលោតទឹកសម្លាប់ខ្លួនក៏ឃើញ។តែអកុសលនារីនោះបានស្លាប់បាត់ទៅហើយ។នគរបាលប៉ុស្តិ៍ជ័យជំនះបានឱ្យដឹងថាៈក្រោយពីនាំមិត្តភក្តិអត្តឃាតជនមកសាកសួរទើបដឹងរឿងមូលហេតុនៃការធ្វើអត្តឃាតគឺកើតឡើងដោយសារតែជននេះមានជម្លោះជាមួយនឹងសង្សារនៅខុនដូមួយកន្លែងរួចក៏រត់មកលោតទឹកសម្លាប់ខ្លួនតែម្ដង៕