(ភ្នំពេញ )៖ នារីស្រស់សោភាម្នាក់មិនដឹងមានវិបត្តអ្វីនោះទេបានសម្រេចចិត្តលោតទឹកស្លាប់ខ្លួននៅលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកត្រឹមតែ បាច់ផ្កា១និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ ដែលហេតុការណ៍បានកើតឡើងនាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ភ្នាក់ងារព័ត៌មានទាន់ហេតុការណ៍  ឱ្យដឹងថាមុនពេលកើតហេតុបានឈរនៅលើស្ពានជាមួយមិត្តភក្ត័ហើយក៏ឃើញនារីរូបស្រស់សោភាម្នាក់បានចុះពីលើរថយន្តមួយគ្រឿងដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូបនឹងពាក់អាវខោប៊យពីក្រៅផងនោះហេីយរថយន្តនោះក៏បេីកទៅបាត់បន្សល់ទុកតែនារីរូបស្រស់សោភានៅលេីស្ពានតែម្នាក់ឯងបន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជេីងនឹងផ្ដាមួយបាច់ដាក់ជាប់ស្បែកជេីងហេីយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង  ភ្លាមៗនោះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ចដេីម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចរង់ចាំក្រុមគ្រួសារនិងសាច់ញាតិដេីម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលេី។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ