តម្លៃប្រេងឆៅធ្លាក់ចុះ ខណៈមានការរំពឹងថា នឹងមានការកើនឡើងការផ្គត់ផ្គត់ ចំពេលការចំណាយកាន់តែខ្ពស់ទៅលើថាមពល
3 ឆ្នាំ មុន
សិង្ហបុរី៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅបានធ្លាក់ចុះពីព្រោះតែមានការរំពឹងថា នឹងមានការផ្គត់ផ្គង់កាន់តែកើនឡើង ចំពេលការចំណាយកាន់តែខ្ពស់ទៅលើថាមពល។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន Reuter នៅថ្ងៃទី១៦ វិច្ឆិកា ២០២១។
បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទីផ្សារប្រេងបានធ្លាក់ចុះក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ ដោយសារកំណើនថ្លៃប្រាក់ដុល្លារ និងការរំពឹងថា រដ្ឋាភិបាលរបស់លោក ចូ បៃដិន អាចបញ្ចេញប្រេងពីស្តុកប្រេងយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក ដើម្បីទម្លាក់ថ្លៃប្រេង។
គួរបញ្ជាក់ថា កិច្ចសន្យាទិញលក់អនាគតសម្រាប់ប្រេងឆៅប្រភេទ Brent របស់អង់គ្លេស បានធ្លាក់ថ្លៃ ៦៣សេន ឬ ០,៨ភាគរយ មកនៅត្រឹម ៨១,៥៤ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ថ្លៃ ៥៥សេន ឬ ០,៧ភាគរយ មកនៅត្រឹម ៨០,២៤ដុល្លារក្នុងមួយបារ៉ែល៕