អាមេរិក៖ មន្ត្រីរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការដាក់វិធានការរឹតបន្តឹងថ្មីលើវីរុស COVID-19 ចំពោះអ្នកដំណើរមកដល់ពីប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី ២៨ ធ្នូ ២០២២។

 មន្ត្រីម្នាក់បាននិយាយថា សហរដ្ឋអាមេរិកកំពុងអនុវត្តតាមវិទ្យាសាស្ត្រ និងកាណែនាំរបស់អ្នកជំនាញសុខភាពសាធារណៈ ដែលកំពុងពិគ្រោះយោបល់ជាមួយដៃគូ និងពិចារណាចាត់វិធានការដើម្បីការពារប្រជាជនអាមេរិក។ 

ប្រទេសចិនកំពុងកើនឡើងដែលមិនធ្លាប់មានពីមុនមកនូវករណីឆ្លងវីរុស Covid-19 ហើយក្នុងពេលឆាប់ៗនេះទីក្រុងប៉េកាំងនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសម្ដងទៀត។ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍បាននិយាយថា ស្ថិតិផ្លូវការបានលាក់បាំងទំហំពិតប្រាកដនៃរលកឆ្លងរាលដាលវីរុស។ 

មន្ត្រីនិយាយថា មានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសហគមន៍អន្តរជាតិចំពោះការកើនឡើងវីរុស COVID-19 ដែលកំពុងកើតមាននៅក្នុងប្រទេសចិន និងកង្វះតម្លាភាពនៃទិន្នន័យ។ ការបោះបង់ចោលគោលនយោបាយគ្មាន Covid-19 (COVID-zero) របស់ប្រទេសចិន បានធ្វើឱ្យកើនឡើងវិញសក្តានុពលនៃវិស័យទេសចរណ៍ក្រៅប្រទេស ជាលើកដំបូងចាប់តាំងពីដើមឆ្នាំ២០២០ មក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ