អន្តរេជាតិ៖ រដ្ឋាភិបាលប៉ូឡូញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានតម្លៃ ១.៤ពាន់លានដុល្លារ ដើម្បីទិញរថក្រោះចម្បាំងរហូតដល់ ១១៦គ្រឿងពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ មករា ២០២៣។

ក្រសួងការបរទេសអាមេរិកកាលពីខែមុន បានអនុម័តនូវការលក់រថក្រោះធុន M1A1 Abrams ទៅឱ្យប្រទេសប៉ូឡូញ រួមជាមួយនឹងសម្ភារៈយោធាផ្សេងទៀត។ ចំណែកនៅខែមេសា ឆ្នាំ២០២២វិញ ប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ដែលមានតម្លៃ ៤.៧៤ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក ដើម្បីទិញរថក្រោះធុន M1A2 Abrams ចំនួន ២៥០គ្រឿង។ 

ស្របពេលជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជាប្រមុខការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ បាននិយាយថា រថក្រោះចម្បាំងទាំងនេះ នឹងត្រូវបានចែកចាយនាចុងឆ្នាំ២០២៤ខាងមុខ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ