ក្រុមហ៊ុន Toyota ចាយប្រាក់៥៥០លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Lyft
3 ឆ្នាំ មុន
អាមេរិក៖ ក្រុមហ៊ុន Toyota គ្រោងចំណាយប្រាក់រហូតដល់៥៥០លានដុល្លារ ដើម្បីបញ្ជាទិញក្រុមហ៊ុន លីស (Lyft) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ ស្ថិតក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍរថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ។ នេះបើយោងតាមប្រភព Reuters
ប្រភពបានអោយដឹងថា បើតាមកិច្ចព្រមព្រៀងខាងលើនេះ ក្រុមហ៊ុន លីស នឹងទទួលបានជាសាច់ប្រាក់ចំនួន២០០លានដុល្លារភ្លាមៗ និង ៣៥០លានដុល្លារក្នុងរយៈពេល៥ឆ្នាំបន្ទាប់ ។
បើតាមក្រុមហ៊ុនផលិតរថយន្តយក្សរបស់ជប៉ុន Toyota នោះ ខ្លួនមានសិទ្ធិក្នុងការគ្រប់គ្រង និងបង្កើតក្រុមការងារថ្មីបានរហូតដល់៣០០នាក់នៅលើទឹកដីសហរដ្ឋអាមេរិកដោយស្របច្បាប់ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន លីស
គួរបញ្ជាក់ថា ដោយសារតែក្រុមហ៊ុននេះបានចុះកិច្ចព្រមព្រៀងលក់នៅក្នុងកម្រិតមួយដែលស្ទើរតែផ្ដល់សិទ្ធិទាំងមូលអោយ Toyota តែម្តង ៕