សូហ្វ៊ីយ៉ា៖ សភាប៊ុលហ្គារី ក្នុងថ្ងៃសុក្រទី២៥ ខែវិច្ឆិកានេះ បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសម្រាប់ការបញ្ជាទិញយន្តហោះចម្បាំង F-16 ចំនួន ៨គ្រឿងពីសហរដ្ឋអាមេរិក ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។នេះបើយោងតាមការចុះដោយទីភ្នាក់ងារសារព័ត៌មាន News 360 នៅថ្ងៃទី២៦ វិច្ឆិកា ២០២២។

ដោយមានសំឡេងគាំទ្រ ១៥១សំឡេង ៤២សំឡេងប្រឆាំង និង ៨អនុប្បវាទ ទីបំផុតច្បាប់នេះត្រូវបានឆ្លងកាត់។ កិច្ចព្រមព្រៀងខាងលើនេះ ក៏រួមបញ្ចូលទាំងគ្រាប់រំសេវ ប្រព័ន្ធបណ្តុះបណ្តាល និងគ្រឿងបន្លាស់ផងដែរ។ នេះបើយោងតាមព័ត៌មានពីទីភ្នាក់ងារព័ត៌មាន BTA។

ប្រទេសប៊ុលហ្គារីមានរយៈពេលរហូតដល់ដំណាច់ខែវិច្ឆិកានេះ ដើម្បីទទួលយក ឬបដិសេធលើកិច្ចព្រមព្រៀងជាមួយរដ្ឋបាលអាមេរិក ដើម្បីទទួលបានយន្តហោះចម្បាំង F-16 ចំនួន ៨គ្រឿង ក្នុងតម្លៃ ១.២៦ពាន់លានដុល្លារ។

យោងតាមកាលវិភាគផ្តល់អោយ ប៊ុលហ្គារីគួរតែទទួលបានយន្តហោះចម្បាំងF-16 គ្រឿងដំបូង នៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ