អាមេរិក៖ បច្ចុប្បន្នមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk ជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេ ដល់ទៅ ៩ភាគរយ របស់ twitter ដែលលោកបានទិញកាលពីដើមសប្តាហ៍កន្លងទៅនៅក្នុងតម្លៃប្រមាណជា២.៨៩ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Cnet នៅថ្ងៃទី១៩ មេសា ២០២២។

បើទោះបីជា Elon Musk ជាអ្នកកាន់កាប់ភាគហ៊ុនធំជាងគេយ៉ាងណាក៏ដោយ ក៏លោកនៅតែមិនស្ងំចិត្តនោះដែរ ដោយបានប្រកាសចូលខ្លួនដេញថ្លៃទិញយក Twitter ផ្តាច់មុខតែម្តងនៅក្នុងតម្លៃ ៤៣ពាន់លានដុល្លារ។

Elon Musk ធ្លាប់បានចោទប្រកាន់ទៅកាន់ Twitter ថា ជាបណ្តាញសង្គមមួយដែលមិនផ្តល់ភាពទូលំទូលាយក្នុងការបញ្ចេញមតិ ជាពិសេសការបញ្ចេញមតិពាក់ព័ន្ធនឹងផ្នែកនយោបាយ។  មិនតែប៉ុណ្ណោះ Elon Musk ក៏ធ្លាប់ត្រូវបាន twitter ប្លុកគណនីជាច្រើនលើកច្រើនសារផងដែរ ដោយលោកបានបញ្ចេញមតិជុំវិញពាក់ព័ន្ធនឹងនយោបាយ។

គួរបញ្ជាក់ផងដែរថា  ២ថ្ងៃបន្ទាប់ពីលោក Elon Musk ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ លោកបានធ្វើអោយ Twitter ចំណេញប្រាក់ដល់ទៅ ១៥៦លានដុល្លារឯណោះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ