បាងកក៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Tesla បានប្រកាសការជ្រើសរើសបុគ្គលិកផ្នែកលក់ជាច្រើននៅក្នុងប្រទេសថៃ ក្រោយពីក្រុមហ៊ុនត្រៀមបើកទីស្នាក់ការលក់នៅក្នុងប្រទេសនេះ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tesla Rati នៅថ្ងៃទី១២ កញ្ញា ២០២២។
ក្រុមហ៊ុន Tesla (Thailand) Co., Ltd. ប្រចាំប្រទេសថៃបានចុះបញ្ចីដាក់លក់រថយន្ត និងផលិតផលផ្សេងៗជាច្រើនទៀតរបស់ Tesla កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ ដែលធ្វើអោយតម្លៃ Tesla នៅប្រទេសថៃអាចធូរថ្លៃជាងពាក់កណ្ដាលនៃរថយន្តនាំចូលតាមរយ:ការបញ្ជារទិញតាមវេបសាយ Teslaថែមទៀត។
គួរបញ្ជាក់ផងដែរថា Tesla បានប្រកាសជ្រើសរើសបុគ្គលិកបម្រើការនៅទីស្នាក់ាលក់ចំនួន ១៦កន្លែង ដើម្បីជម្រុញដល់ការដំណើរការលក់ជាផ្លូវការឲ្យកាន់តែរហ័សនៅក្នុងប្រទេសថៃ៕RT