ស្របពេលដែលពិភពលោក កំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរកូវីដ១៩ ប្រទេសជប៉ុនឯណោះមិនបានបង្អន់ដៃនោះឡើយ ក្នុងនាមជាស្តេចបច្ចេកវិទ្យាមួយនៅលើផែនដីយើងនេះ។ អ្វីដែលមនុស្សទូទៅតាមត្រឹមឃើញក្នុងខ្សែភាពយន្តហូលីវូដធំៗ ឬក៏Trailerសាកល្បងរបស់ អ្នកវិទ្យាសាស្រ្ត ពេលនេះជប៉ុនបានសម្រេចក្តីស្រមៃនោះ ដោយបានបង្កើតវាឡើងចេញជារូបរាងពិតប្រាកដ១០០ភាគរយ និងបានធ្វើតេស្តសាកល្បងដោយជោគជ័យ។ 

ឡានហោះ ឬ ស្កាយត្រាយ ត្រូវបានក្រុមហ៊ុន ស្កាយត្រាយ អាយអិនស៊ី បានប្រកាសជាផ្លូវការថាបានផលិត និងធ្វើតេស្តដោយជោគជ័យបំផុត ធ្វើអោយមជ្ឍដ្ឋានជាច្រើនពិសេសគឺកំពូលៗក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោក មានការស្រឡាំងកាំងនៅផលិតផលថ្មីមួយនេះ ។ 

នាយកប្រតិបត្តិក្រុមហ៊ុនជប៉ុននោះឈ្មោះ Tomohiro Fukuzawa បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនថា៖ “យើងចង់ឱ្យមនុស្សដឹងថា សង្គមទំនើបដែលមានឡានហោះអាចនឹងកើតឡើង ហើយមនុស្សនឹងមានអារម្មណ៍ថាមានផាសុខភាព ធ្វើដំណើរប្រកបដោយសុវត្ថិភាព”។លោកសង្ឃឹមថាឡានហោះនេះអាចនឹងត្រូវបានផលិតចេញចរាចរណ៍លើទីផ្សារបានក្នុងឆ្នាំ ២០២៣ ប៉ុន្តែលោកក៏ទទួលស្គាល់ផងដែរថា នឹងមានកត្តាជាច្រើនដែលត្រូវគិតគូរមុននឹងមានការឈានឱ្យដាក់ហោះនៅលើមេឃជាសាធារណៈបានជាពិសេសកត្តាសុវត្ថិភាពនេះតែម្ដង។

សូមបញ្ជាក់ថា បើទោះបីជាក្រុមហ៊ុនស្កាយត្រាយ បានប្រកាសដោយជោគជ័យក៏ពិតមែនជាមួយផលិតផលឡានហោះនេះក៏ពិតមែន តែក៏មិនប្រាកដថា ថ្ងៃមុខក្រុមហ៊ុនទទួលបានជោគជ័យក្នុងទីផ្សារនោះដែល ។ ខណះឡានហោះនេះ មានសមត្ថភាពប្រើប្រាស់ពី ៥នាទី ទៅ១០នាទីតែប៉ុណ្ណោះ ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ