ពលករវៀតណាម ធ្វើការនៅប្រទេសជប៉ុនកំពុង ជំពាក់បំណុលគេវ័នករ ព្រោះលង់ល្បែងតាមអនឡាញ ខណៈម្នាក់មានបំណុលជាមធ្យមប្រហែល ៨,០០០ដុល្លារអាមេរិក
វៀតណាម៖ពលករវៀតណាមជាច្រើននាក់នៅប្រទេសជប៉ុនខ្ចីលុយលេងល្បែងអនឡាញរហូតធ្លាក់ខ្លួនជំពាក់បំណុលគេ ត្រូវរងការគំរាមដល់សុវត្ថិភាពផ្ទាល់ខ្លួន ឬគំរាមដល់គ្រួសារឱ្យផ្ញើប្រាក់ដើម្បីលោះបំណុលទាំងនោះ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVNexpress នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
របាយការណ៍ថ្មីៗនេះ ពីវិទ្យាស្ថានជប៉ុន គោលនយោបាយ និងបណ្តុះបណ្តាលការងារបានរកឃើញថា ជិត៣០% នៃពលករវៀតណាម នៅប្រទេសជប៉ុន បានលេងល្បែង តាមអនឡាញ ហើយបំណុលជាមធ្យមរបស់កម្មករវៀតណាម ដែលលេងល្បែង មានជាង១លានយ៉េន(ប្រហែល ៨,០០០ដុល្លារអាមេរិក )។
សូមបញ្ជាក់ថា សម្រាប់កត្តាជំរុញចិត្តឱ្យពួកគេងាកទៅលេងល្បែង អនឡាញ ព្រោះតែភាពអផ្សុកឆ្ងាយពីគ្រួសារ មិត្តភិក្ដិ និងមិនដឹងពីហានិភ័យ ចំពោះលេងល្បែង អនឡាញ រួមទាំងការបញ្ចុះបញ្ចូលជាដើម។ កន្លងទៅរដ្ឋាភិបាលជប៉ុនបានចាត់វិធានការមួយចំនួន ដើម្បីដោះស្រាយបញ្ហាល្បែងស៊ីសង តាមអ៊ីនធើរណេត ក្នុងចំណោមពលករវៀតណាម ដូចជាការផ្តល់ព័ត៌មានអំពីហានិភ័យនៃល្បែងស៊ីសង និងការផ្តល់សេវាប្រឹក្សា៕