ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុង San Francisco សហរដ្ឋអាមេរិក ជាកន្លែងដែលលោក នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងកិច្ចប្រជុំកំពូលមេដឹកនាំសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី ៣០ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ១៥ វិច្ឆិកា ២០២៣។

នៅអាកាសយានដ្ឋានអន្តរជាតិ San Francisco លោក ស៊ី បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Janet Yellen និងអភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ផងដែរ។

ទន្ទឹមនោះ លោក ស៊ី ក៏ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីជនជាតិចិនជាច្រើននាក់ រួមទាំងនិស្សិតចិនដែលកំពុងសិក្សានៅទីនោះផងដែរ ។

ជាមួយគ្នានោះ លោក Cai Qi សមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC ក៏បានមកដល់ទីក្រុង San Francisco នៅថ្ងៃតែមួយជាមួយជើងហោះហើរលោក ស៊ី ដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ