មណ្ឌលគិរី៖ ដំរីញីមួយក្បាលដែលមានឈ្មោះថា សំបូ ត្រូវគេរាយការណ៍ថា បានលាចាកលោកយើងហើយ កាលពីទៀបភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយជរាពាធ។

ដំរីទេសចរណ៍ឈ្មោះ សំបូ ជាដំរីស្រុក ដែលមានអាយុ៦៣ឆ្នាំ រស់ក្រោមការមេីលថែរបស់អង្គការ ថែរក្សាសត្វដំរីស្រុក(Elliy)ដែលមានទីតាំងនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា "ដំរីវត្តភ្នំ" យើងជឿថា ប្រជាជនកម្ពុជា និងភ្ញៀវទេសចរបរទេសជាច្រើន សុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ