ប្រមុខការទូតអាមេរិក កំពុងពិចារណាលើដំណើរទស្សនកិច្ចទៅកាន់ចិន ចំពេលមានភាពតានតឹង
អន្តរជាតិ៖ ក្រុមមន្ត្រីបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន អាចនឹងកំណត់ពេលវេលាឡើងវិញនូវដំណើរទស្សនកិច្ច ដែលបានលុបចោលទៅកាន់ប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ខណៈដែលមហាអំណាចទាំងពីរ ព្យាយាមកាត់បន្ថយភាពតានតឹងសាជាថ្មី។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ មិថុនា ឆ្នាំ២០២៣។
ដំបូងឡើយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ក្នុងខែកុម្ភៈឆ្នាំនេះ ប៉ុន្តែបានលុបចោលការធ្វើដំណើរនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួន បាននិយាយថា ជាបាឡុងចារកម្មរបស់ចិន នៅលើដែនអាកាសរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ ទៅកាន់ទីក្រុងប៉េកាំង ដោយមន្ត្រីជាន់ខ្ពស់អាមេរិក ដែលរួមមានលោក Daniel Kritenbrink អ្នកការទូតកំពូលអាមេរិកប្រចាំតំបន់អាស៊ីបូព៌ា ដែលជាអ្នករៀបចំដំណើរទស្សនកិច្ចរបស់លោក ប្លីងគែន កាលពីមុនផងដែរ៕