កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ដែលហូរធ្លាក់ពីថៃបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧:០០ យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។
លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឲ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូមកពីប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ហើយឃុំចំនួន២ គឺឃុំគំរូ និង ឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងការជន់លិច នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព។