បរទេស៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យប្រទេសរបស់ខ្លួន បង្កើនការផលិតសម្ភារៈសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ហើយនឹងពន្លឿនសន្ទុះផលិតអាវុធដ៏មានអានុភាពបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃទី ២៨ មីនា ២០២៣។
ការគំរាមកំហែងចុងក្រោយរបស់លោក គីម ខាងលើ បានកើតឡើងមុនក្រុមនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី២៨ ខែមីនា ឆ្នាំ២០២៣នេះ។
យ៉ាងណាមិញ លោក គីម ត្រូវបានក្រុមមន្ត្រីមកពីវិទ្យាស្ថានអាវុធនុយក្លេអ៊ែរពន្យល់ដោយសង្ខេប ហើយបាននិយាយថា កូរ៉េខាងជើងគួរតែត្រៀមខ្លួនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន "គ្រប់ពេលវេលា និងគ្រប់ទីកន្លែង"៕