អន្តរជាតិ៖ ក្រសួងការពារជាតិស៊ីរីបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់អ៊ីស្រាអែលបានធ្វើឱ្យទាហានពីរនាក់ស្លាប់ និងខូចខាតសម្ភារៈបរិក្ខារនានា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃទី ០២ មករា ២០២៣។
ក្រសួងបានសរសេរក្នុងសារបង្ហោះលើហ្វេសប៊ុកថា យន្តហោះអ៊ីស្រាអែលបានវាយប្រហារលើអាកាសយានដ្ឋាន និងតំបន់ជុំវិញនៅម៉ោងប្រហែល ២ ទៀបភ្លឺ ម៉ោងក្នុងស្រុក។ មីស៊ីលទាំងនោះបានចេញពីទិសដៅ(បឹង Tiberias) ដែលស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានីស៊ីរី។
យ៉ាងណាមិញ ការវាយប្រហារនោះបានធ្វើឱ្យបុគ្គលិកយោធាពីរនាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួស បណ្ដាលឱ្យខូចខាតសម្ភារៈ និងធ្វើឱ្យព្រលានយន្តហោះលែងដំណើរការ៕RT