ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងនូវឥទ្ធិពល ជ្រលងសម្ពាធទាប មកពីសមុទ្រចិនខាងត្បូង រុញទូលមកលើតំបន់វាលទំនាបភាគខាងក្រោមប្រទេស និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើង (ចិន) បន្តធ្លាក់ចុះគ្របដណ្តប់លើភាគខាងលើ, តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានប្រទេស។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ