អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងអះអាងថា ប្រទេសរបស់គាត់ត្រូវតែធានាថា នៅនិទាឃរដូវ អ៊ុយក្រែននឹងឆ្ពោះទៅរកជ័យជម្នះលើសង្គ្រាមរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ កុម្ភៈ ២០២៣។

លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ជ័យជំនះនេះគឺវាស្រ័យលើការរៀបចំកងកម្លាំងការពាររបស់យើង, ការផ្គត់ផ្គង់អាវុធសម្រាប់រដ្ឋរបស់យើង និងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់យើងនៅក្នុងសង្រ្គាម។ យើងត្រូវតែបំបែករាល់ការប៉ុនប៉ងរបស់រុស្ស៊ី ដើម្បីទទួលបាននូវគំនិតផ្តួចផ្តើមឡើងវិញ។ ខ្ញុំប្រាកដថា យើងនឹងធ្វើបែបនេះបាន។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានសង្កត់ធ្ងន់ទៀតថា ឥឡូវនេះរុស្ស៊ី បានបាត់បង់ជីវិតប្រជាជនរបស់ខ្លួនច្រើនណាស់ ឬកងកម្លាំងរបស់ខ្លួនច្រើនណាស់ ដែលមិនយូរប៉ុន្មាននោះទេ ពួកគេនឹងពិបាកក្នុងការស្វែងរកជ័យជំនះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ