ក្រុងគៀវ៖ អ៊ុយក្រែនបានទទួលយន្តហោះចម្បាំងដើម្បីជួយទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូបានបង្កើនការវាយលុករបស់ខ្លួននៅភាគខាងកើត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Daily News នៅថ្ងៃទី២០ មេសា ២០២២។

មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានអះអាងថា អ៊ុយក្រែន បានទទួលយន្ដហោះចម្បាំ ងជាច្រើនគ្រឿង និង គ្រឿងបន្លាស់ សម្រាប់ជួយដល់កម្លាំងទ័ពអាកាសរបស់ខ្លួន ប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណា សហរដ្ឋអាមេរិក មិនបានបញ្ជាក់ អំពីចំនួនយន្ដហោះចម្បាំង និង ប្រភពដើម នៃយន្ដហោះនោះ ឲ្យបានជាក់លាក់នោះឡើយ។

ការប្រកាសរបស់មន្ទីរបញ្ចកោណ បានកើតឡើង រយៈពេល១សប្ដាហ៍ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញ អំពីកញ្ចប់ជំនួយយោធាថ្មី មានតម្លៃ៨០០លានដុល្លារ សម្រាប់ជួយដល់ក្រុងគៀវ។ ជំនួយយោធារបស់សហរដ្ឋអាមេរិក នាពេលនេះ រួមមាន គ្រឿងសឹកធុនធ្ងន់ ក៏ដូចជា កាំភ្លើងផ្លោង Howitzer ជាច្រើនដើម សម្រាប់ប្រយុទ្ធ ទប់ទល់នឹងកម្លាំងឈ្លានពានរបស់រុស្ស៊ី នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនេះដែរ កងកម្លាំងរុស្ស៊ីបាននិយាយថា "មីស៊ីលតាមអាកាសដែលបាញ់ចំគោលដៅ" បានវាយប្រហារទីតាំងអ៊ុយក្រែនចំនួន 13 កន្លែងនៅក្នុងផ្នែកនៃ Donbas ខណៈដែលការវាយប្រហារតាមអាកាសផ្សេងទៀត "បានវាយប្រហារលើឃ្លាំងអាវុធយោធាចំនួន 60" រួមទាំងនៅក្នុងទីក្រុងដែលនៅជិតជួរមុខភាគខាងកើត។

ដោយឡែក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកបានចាប់ផ្តើមប្រតិបត្តិការយោធា នៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ដើម្បីជួយសង្រ្គោះអ្នកនិយាយភាសារុស្ស៊ីនៅក្នុងប្រទេស ពី “អំពើប្រល័យពូជសាសន៍” ដែលធ្វើឡើងដោយរបប “នេអូណាស៊ី”។

យ៉ាងណាមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ក៏បានថ្កោលទោសការវាយលុកដែលកំពុងបន្តរបស់រុស្ស៊ី ហើយបានចេញការអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល 4 ថ្ងៃ ដើម្បីប្រារព្ធពិធី Orthodox Holy Week ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ