បរទេស៖ មន្ត្រីប្រចាំតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង្គការសុខភាពពិភពលោកនឹងសម្រេចចិត្តនៅចុងខែនេះ ឬនៅដើមខែឧសភា ក្នុងការចុះបញ្ជីប្រើប្រាស់ជាបន្ទាន់សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩  Sinopharm និងSinovac បន្ទាប់ពីបានពន្យារពេលលើការត្រួតពិនិត្យឡើងវិញ។

អ្នកជំនាញចាក់វ៉ាក់សាំងតំបន់អឺរ៉ុបរបស់អង្គការសុខភាពពិភពលោក លោក Siddhartha Datta បានប្រាប់សន្និសីទសារព័ត៌មានថា “យើងរក្សាទំនាក់ទំនងជាមួយពួកគេ ដើម្បីពិនិត្យឡើងវិញនូវឯកសារដែលបានដាក់ដោយក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរ។ 

យ៉ាងណាមិញអង្គការសុខភាពពិភពលោកស្ថិតនៅដំណាក់កាលចុងក្រោយនៃការពិនិត្យវ៉ាក់សាំងចិនបាននិយាយថា ការសម្រេចចិត្តយ៉ាងហោចណាស់មួយអាចកើតឡើងនៅថ្ងៃទី ២៦ ខែមេសា ខណៈកិច្ចប្រជុំលើកទី ២ ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ៣ ខែឧសភា គួរតែត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការសម្រេចចិត្តលើការចាក់វ៉ាក់សាំងទាំងពីរនេះ។

គួររំលឹកផងដែរថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោកបានចេញការចុះបញ្ជីជាបន្ទាន់សម្រាប់ថ្នាំវ៉ាក់សាំង Pfizer និង BioNTech សំរាប់ជំងឺកូវីដ១៩ ក៏ដូចជាថ្នាំវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និងAstraZeneca-SKBio របស់កូរ៉េខាងត្បូង ។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ