ស្ទឹងត្រែង ៖ សមត្ថកិច្ចខេត្តស្ទឹងត្រែងដាក់កម្លាំងជាច្រើនស្ថាប័នតាមចាប់អ្នកទោសចំនួន៧នាក់ដែលរត់ចេញពីក្នុងពន្ធនាគារខេត្តស្ទឹងត្រែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ២០២១។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាមេខ្លោងជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបាននាំគ្នាប្រើឧបករណ៍ដើម្បីរំដោះខ្លួនចេញពីបន្ទប់ខាងក្នុងរួចបន្តយកត្រសេះនិងដុំឈើបុកទម្លុះរបងថ្មគេចខ្លួនបាត់អស់។គណៈមន្ត្រីពន្ធនាគារយាមការពារឃើញក៏បានផ្ទុះអាវុធជាច្រើនគ្រាប់ដេញចាប់តែចាប់ពុំបានបង្កឲ្យមានការភ្ញាក់ផ្អើល។
សមត្ថកិច្ចបានឲ្យដឹងទៀតថាអ្នកទោសទាំងនោះបានជាប់ចោទពីបទជួញដូរគ្រឿងញៀននិងករណីផ្សេងទៀតភាគជនជាតិឡាវនិងខ្មែរ៕