អន្តរជាតិ៖ បន្ទាប់ពីបេសកកម្មពាណិជ្ជកម្មរួមគ្នាមួយទៅកាន់សហភាពអឺរ៉ុប (EU) ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរិះគន់បទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ថា ជា "ការរើសអើង និងការដាក់ទណ្ឌកម្មខុសច្បាប់ធម្មជាតិ"។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២៣។

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបានរិះគន់បទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់សហភាពអឺរ៉ុប (EUDR) ដោយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ប្រទេសទាំងពីរបានព្រមានថា បទប្បញ្ញត្តិនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មអន្តរជាតិ ហើយថែមទាំងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ឧស្សាហកម្មប្រេងដូងឆ្ពោះទៅរករបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ