អឺរ៉ុប៖ តាមការចេញផ្សាយរបស់ទស្សនាវដ្ដី Forbes កំពូលតារាគុនចម្រុះ Conor McGregor ជាអ្នកកីឡាដែលមានចំណូលច្រើនជាងគេក្នុងឆ្នាំ២០២០ ដោយរកបាន១៨០លានដុល្លារ ភាគច្រើនបានមកពីក្រុមហ៊ុនរកស៊ី។ នេះបើយោងតាមប្រភព Bangkok Post

ភាគច្រើននៃចំណូលរបស់អតីតជាងទឹករូបនេះក្នុងឆ្នាំមុនបានមកពីជោគជ័យក្នុងវិស័យជំនួញ គឺប្រមាណ១៥៨លានដុល្លារ ដែលរួមបញ្ចូលទាំងការលក់យីហោស្រាវីស្គី Proper Twelve របស់គេផងដែរ។

ដោយឡែក កំពូលតារាឆ្នើម Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona បានឈរនៅលំដាប់ទី ២ ក្នុងបញ្ជីដោយរកចំណូលបាន ១៣០ លានដុល្លារអាមេរិកតាមពីក្រោយដោយតារាឆ្នើមរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo រកបាន ១២០ លានដុល្លារ។

គួររម្លឹកថា កីឡាករជនជាតិអៀរឡង់វ័យ៣២ឆ្នាំ ឡើងប្រកួតតែម្ដងប៉ុណ្ណោះក្នុងឆ្នាំ២០២០ ហើយរកបានប្រហែល២២លានដុល្លារពីជ័យជម្នះលើកីឡាករ Donald Cerrone ក្នុងខែមករាឆ្នាំមុន។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ