ការស្រាវជ្រាវបានឱ្យដឹងថាការជិះកង់ផ្ដល់សារៈប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាពរបស់ក្មេង។ ខាងក្រោមនេះជាហេតុផល ៤ យ៉ាងសំខាន់ៗដែលក្មេងៗគួរជិះកង់ពេលទំនេរ៖
១. បណ្ដេញជាតិពុលពីរាង្គកាយ ធ្វើឱ្យសុខភាពល្អ ឈាមរត់ស្រួល និងឆ្អឹងរឹងមាំ នឹងលូតកំពស់បានល្អ។
២. ធ្វើឱ្យខួរក្បាលមានភាពវ័យឆ្លាត គិតរហ័សរហួន និងភាពច្នៃប្រឌិត។
៣. បំបាត់ភាពតានតឹង ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ និងបង្កើនការគិតបែបវិជ្ជមាន។
៤. គួរណែនាំក្មេងជិះកង់ ដោយធាក់ច្រវ៉ាក់សន្សឹមៗ ឬជិះយឺតៗ ឆ្ពោះទៅរកទីកន្លែងណាមួយដែលគេចង់ទៅ វានឹងបង្រៀនក្មេងឱ្យមានភាពអត់ធ្មត់ មានអធ្យាស្រ័យល្អ។